សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ពិភពលោក​ដ៏​ធំ​មួយ​ដោយ​សម្រេច​បន្ថែម​សមាជិក​ពីរ​ប្រទេស​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​ទី​២៨ និង​២៩ របស់​ខ្លួន។

ប៉ុន្តែ​ការ​ដែល​មេដឹកនាំ​របស់​សហភាព​អឺរ៉ុប សម្រេច​ផ្ដល់​ឋានៈ​បេក្ខភាព​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន និង​មូដាវី ក្នុង​កាលៈទេសៈ​នេះ គឺជា​ការ​ចាំបាច់​បំផុត ទោះ​ជា​ប្រទេស​ពីរ​នេះ​នៅ​ខ្វះ​លក្ខណៈ​សម្បត្តិ​ដើម្បី​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្លូវការ​ក៏ដោយ។

ការ​ទទួល​យក​ប្រទេស​អ៊ុយក្រែន ក្នុង​ឋានៈ​ជា​បេក្ខភាព​នៃ​សហភាព​អឺរ៉ុប​ក្នុង​កាលៈទេសៈ​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី នេះ ចាប់ផ្ដើម​មាន​ខ្នង​បង្អែក​មួយ​ដ៏​ធំ​ក្នុង​ការ​ជួយ​ប្រទេស​នេះ​ទាំង​ស្មារតី និង​ជំនួយ​ផ្សេងៗ រួម​ទាំង​អាវុធ​ទៀត​ផង។ ដោយឡែក​ប្រទេស​មូដាវី ក៏​អាច​ដូចជា​ប្រទេស​អ៊ុយក្រែន​ដែរ ព្រោះ​ប្រទេស​ដែល​ជាប់​នឹង​អ៊ុយក្រែន កំពុង​ភ័យខ្លាច​ពី​ការ​វាយប្រហារ​ពី​សំណាក់​រុស្ស៊ី​ទៅ​ថ្ងៃ​ខាងមុខ​នេះ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ដែល​មេដឹកនាំ​សហភាព​អឺរ៉ុប​សម្រេច​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​របស់​អ៊ុយក្រែន និង​មូដាវី ជា​សមាជិក​សហភាព​អឺរ៉ុប គឺជា​ការ​ផ្ញើ​សារ​ដ៏​ធ្ងន់​មួយ​ទៅ​របប​ក្រុង​មូស្គូ ថា ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​ចាំបាច់​ត្រូវតែ​ធ្វើ​ឲ្យ​បាន​នៅ​ចំពោះ​មុខ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ឈ្លានពាន​អ៊ុយក្រែន។

នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៣ មិថុនា មេដឹកនាំ​សហភាព​អឺរ៉ុប បាន​អនុម័ត​យល់ព្រម​តាម​អនុសាសន៍​របស់​អ្នកស្រី Ursula Von Der Leyen ជា​ប្រធាន​ស្នងការ​គណៈកម្មការ​សហគមន៍​អឺរ៉ុប អំពី​ឋានៈ​ជា​បេក្ខភាព​នៃ​ប្រទេស​អ៊ុយក្រែន និង​មូដាវី។

អ្នកស្រី Ursula Von Der Leyen បាន​ទៅ​ជួប​លោក ហ្សេឡេនស្គី ដល់​ទៅ​ពីរ​ដង​នៅ​ទីក្រុង​គៀវ ដោយ​ឆ្លងកាត់​ស្នូរ​គ្រាប់កាំភ្លើង​ដែល​កំពុង​វាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ អ្នកស្រី​បាន​ទទួល​ពាក្យ​ស្នើសុំ​ចូល​សមាជិក​សហភាព​អឺរ៉ុប​ដែល​ប្រគល់​ផ្ទាល់ដៃ​ដោយ​លោក ហ្សេឡេនស្គី និង​មេដឹកនាំ​ប្រទេស​មូដាវី។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​វិទ្យុ​អឺរ៉ុប​សេរី ទាំង​អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel បាន​ហៅ​សេចក្ដី​សម្រេច​នេះ​ថា​ជា​ថ្ងៃ​ចងចាំ​មួយ​ក្នុង​ការ​ត្រួសត្រាយ​សម្រាប់​អ៊ុយក្រែន និង​មូដាវី ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​យ៉ាង​ឆាប់​បំផុត​ដោយ​ឆ្លងកាត់​នូវ​ឋានៈ​បេក្ខភាព។

លោក Charles Michel បាន​អបអរ​សាទរ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និង​ប្រធានាធិបតី​មូដាវី លោក Maia Sandu ដោយ​លោក​ចាត់ទុក​ថា​ជា​អ្នក​រួម​កម្លាំង​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អនាគត។

ទោះជា​យ៉ាងណា ការ​ទទួល​បាន​ឋានៈ​ជា​បេក្ខភាព​ផ្លូវការ​នៅ​ពេលនេះ ក៏​អាច​រាប់​ថា​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​សម្រាប់​អ៊ុយក្រែន និង​មូដាវី ហើយ​ក៏​ជា​ចំណុច​ចាប់ផ្តើម​នៃ​នីតិវិធី​ផ្សេងៗ​ទៀត​ដើម្បី​បើក​ការ​ចរចា​លើ​សមាជិកភាព​របស់​ប្រទេស​ពីរ​នេះ។ ក្នុង​ការ​អនុម័ត​នេះ បាន​នាំ​ឱ្យ​មាន​ការ​កត់ត្រា​ថា គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពេល​ដែល​អ៊ុយក្រែន​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី។

អ្នកស្រី Ursula von der Leyen ជា​ប្រធាន​ស្នងការ​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​សម្ដែង​ជំនឿ​ថា ក្រោយពី​ទទួល​បាន​ឋានៈ​ជា​បេក្ខភាព​ហើយ​នោះ គឺ​មិន​យូរ​នោះ​ទេ គឺ​អ៊ុយក្រែន និង​មូដាវី នឹង​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ជា​ផ្លូវការ។ ប៉ុន្តែ​អ្នក​ការទូត​សហភាព​អឺរ៉ុប យល់ស្រប​ថា បើ​អ៊ុយក្រែន​មិន​ធ្លាក់​ក្នុង​សង្គ្រាម​ពី​រុស្ស៊ី​នោះ គឺ​សេចក្ដី​សម្រេច​នេះ​នឹង​មិន​ងាយ​កើតឡើង​នោះ​ទេ។

លោក ហ្សេឡេនស្គី បាន​ផ្ញើ​សារ​ភ្លាមៗ​ទៅ​ជូន​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប ដោយ​សម្ដែង​ការ​អរគុណ ហើយ​ចាត់ទុក​សេចក្ដី​សម្រេច​នេះ​ថា​ជា​ប្រវត្តិសាស្ត្រ​ដែល​អ៊ុយក្រែន កំពុង​ទទួល​បាន​ឋានៈ​សមាជិកភាព​សម្រាប់​អនាគត​នៃ​សមាជិក​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប។ លោក​សង្ឃឹម​ថា​ចាប់ពី​ថ្ងៃ​នេះ​ទៅ អ៊ុយក្រែន​នឹង​ចាប់ផ្ដើម​ក្លាយ​ជា​ដៃគូ​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​ក្លាយ​ជា​អនាគត​ជាមួយ​គ្នា​នៃ​ការ​រួម​រស់​ក្នុង​សហគមន៍​តែ​មួយ។

ចំពោះ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​ថា សហភាព​អឺរ៉ុប នឹង​បោះ​ជំហាន​យ៉ាង​លឿន​ចាប់​ពី​ពេលនេះ​ទៅ ដើម្បី​សម្រេច​នូវ​ការ​ផ្ដល់​ឋានៈ​សមាជិកភាព​ជា​ផ្លូវការ​របស់​ប្រទេស​អ៊ុយក្រែន និង​មូដាវី នៃ​សហភាព​អឺរ៉ុប នៅ​ក្នុង​សម័យ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ខាងមុខ​នេះ។ លោក Macron បន្ត​ថា ប្រជាជន​អ៊ុយក្រែន​កំពុង​រង់ចាំ​ព្រឹត្តិការណ៍​ចូល​មក​ដល់​ដ៏​ឆាប់​នេះ។

ចំណែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន វិញ ក៏​បាន​សាទរ​ផង​ដែរ​ចំពោះ​ប្រទេស​អ៊ុយក្រែន និង​មូដាវី ដែល​នឹង​ទទួល​បាន​ឋានៈ​សមាជិកភាព​ក្នុង​កាលៈទេសៈ​ចាំបាច់​នេះ ហើយ​ឆាប់ៗ​នេះ ប្រទេស​ពីរ​នឹង​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​ផ្លូវការ៕

https://www.cambodiadaily.com/2022/06/26/22/30/63047/?feed_id=250

--

--

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឱ្យ​កូនក្ដី​របស់​ខ្លួន​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។ លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​កូនក្ដី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី បាន​សម្រេច​ឱ្យ​រូបលោក​ដែល​ជា​មេធាវី​ការពារ​ក្តី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ លោក​ថា លោក​បាន​ជួប​កញ្ញា សេង ធារី ចំនួន​ពីរ​ដង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មិថុនា និង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មិថុនា ដើម្បី​ពិភាក្សា​គ្នា​ពី​ផ្លូវ​ច្បាប់។

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ
មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឱ្យ​កូនក្ដី​របស់​ខ្លួន​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។

លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​កូនក្ដី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី បាន​សម្រេច​ឱ្យ​រូបលោក​ដែល​ជា​មេធាវី​ការពារ​ក្តី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ លោក​ថា លោក​បាន​ជួប​កញ្ញា សេង ធារី ចំនួន​ពីរ​ដង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មិថុនា និង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មិថុនា ដើម្បី​ពិភាក្សា​គ្នា​ពី​ផ្លូវ​ច្បាប់។

លោក​មេធាវី​រូប​នេះ​បាន​ត្អូញត្អែរ​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​ទៅ​ជួប​កញ្ញា សេង ធារី ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ។ លោក​ថា ស្ថានភាព​របស់​កញ្ញា សេង ធារី មាន​សុខភាព​ល្អ គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជូន​គាត់​រាល់​ថ្ងៃ ហើយ​ស្មារតី​គាត់​ក៏​ល្អ​ដែរ។

លោក​ថា លោក​និង​កញ្ញា សេង ធារី ពុំ​បាន​ពិភាក្សា​គ្នា​ពី​ការ​សុំ​ផ្ទេរ​កញ្ញា​ពី​ខេត្ត​ព្រះវិហារ ទៅ​កាន់​រាជធានី​ភ្នំពេញ​វិញ​នោះ​ទេ។

កញ្ញា សេង ធារី រួម​ទាំង​អ្នក​មាន​និន្នាការ​ប្រឆាំង​ជិត ៦០​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ផ្សេងៗ​ពី​គ្នា។ អ្នក​ខ្លះ​មាន​ទោស ៥​ឆ្នាំ ខ្លះ ៦​ឆ្នាំ ហើយ​អ្នក​ខ្លះ​ទៀត ៨​ឆ្នាំ។ អ្នក​ដែល​មាន​ទោស ៥​ឆ្នាំ ត្រូវ​បាន​ព្យួរ ដូច្នេះ​អ្នក​ដែល​ជាប់​ទោស ៥​ឆ្នាំ​នេះ​មិន​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឡើយ។

យ៉ាងណាក៏ដោយ ការ​ចោទប្រកាន់​មនុស្ស​ជិត ៦០​នាក់ និង​ការ​កាត់​ទោស​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នេះ តុលាការ​សំអាង​ថា​កញ្ញា សេង ធារី បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​គាំទ្រ​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​កាលពី​អំឡុង​ឆ្នាំ​២០១៩។

ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​មេដឹកនាំ សកម្មជន និង​កញ្ញា សេង ធារី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្ដែង​ការ​ខកចិត្ត​ខ្លាំង ដោយ​ចាត់ទុក​សាលក្រម​នេះ​ថា​ជា​សាលក្រម​ដ៏​អយុត្តិធម៌​សម្រាប់​កញ្ញា សេង ធារី និង​អ្នក​ដទៃ​ទៀត។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម ហើយ​និង​ការ​អត់ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺជា​ផ្នែក​ដ៏​មាន​សារសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​អាមេរិក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី រួម​នឹង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត​ពី​ការ​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌​នេះ៕

https://www.cambodiadaily.com/2022/06/26/22/09/63045/?feed_id=248

--

--

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​លុប​បឹង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ទន្លេបាទី​ជាង ២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ ទៀត​ហើយ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ប្រគល់​ឱ្យ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការ​អភិវឌ្ឍ។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ទន្លេបាទី​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការ​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

រដ្ឋាភិបាល​កាត់​ឆ្វៀល​បឹង​ទន្លេបាទី​ជាង​២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ឯកជន​កាន់កាប់
រដ្ឋាភិបាល​កាត់​ឆ្វៀល​បឹង​ទន្លេបាទី​ជាង​២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ឯកជន​កាន់កាប់

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​លុប​បឹង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ទន្លេបាទី​ជាង ២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ ទៀត​ហើយ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ប្រគល់​ឱ្យ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការ​អភិវឌ្ឍ។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ទន្លេបាទី​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការ​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​អនុក្រឹត្យ​នោះ​ថា ផ្ទៃ​បឹង​ទន្លេបាទី​ទំហំ​ជាង ៩៧​ហិកតារ​ត្រូវ​បាន​កំណត់​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ចំណែក​ផ្ទៃដី​ទំហំ​ជាង ២២២​ហិកតារ​ដែល​នៅសល់​ពី​ផ្ទៃ​បឹង​ទន្លេបាទី ត្រូវ​បាន​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ឱ្យ​ឯកជន​កាន់កាប់ និង​ធ្វើការ​អភិវឌ្ឍ​តាម​ភាព​ជាក់ស្តែង។

អនុក្រឹត្យ​របស់​លោក ហ៊ុន សែន នេះ​មិន​បាន​បញ្ជាក់​ទេ​ថា ផ្ទៃដី​ជាង ២២២​ហិកតារ​ដែល​ត្រូវ​បាន​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ត្រូវ​ប្រគល់​ឲ្យ​អ្នក​ណា ឬ​ទុក​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​ផែនទី​អំពី​តំបន់​ទន្លេបាទី​ដែល​ភ្ជាប់​ជាមួយ​អនុក្រឹត្យ​នេះ បង្ហាញ​ថា ផ្ទៃដី​ជាង ២២២​ហិកតារ​នេះ​ត្រូវ​បាន​ស្នើសុំ​ដោយ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ។

អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ដែល​បាន​ចេញ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​នេះ បញ្ជាក់​ថា ក្នុង​ចំណោម​ផ្ទៃដី​ជាង ២២២​ហិកតារ​ដែល​បាន​ប្រគល់​ឱ្យ​ជា​កម្មសិទ្ធិ​ឯកជន​នេះ គឺ​ជាង ១១៦​ហិកតារ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ជាង ១០៦​ហិកតារ​ទៀត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា ថា លោក​មិន​យល់ស្រប​នឹង​ការ​កាត់​ឆ្វៀល​តំបន់​បឹង​ទន្លេបាទី​នេះ​ទៅ​ឱ្យ​កម្មសិទ្ធិ​ឯកជន​នោះ​ទេ ព្រោះ​ថា​បឹង​ទន្លេបាទី​ក្នុង​ស្ថានភាព​ពេលនេះ​មាន​តែ​ត្រូវ​ស្ដារ​ឡើងវិញ និង​ពង្រីក​ឱ្យ​កាន់តែ​ធំ​បន្ថែម​ទៀត មិន​អាច​កាត់​ឆ្វៀល​ចេញពី​ផ្ទៃ​បឹង​នេះ​ឱ្យ​ទៅ​ជា​រួម​តូច​បែប​នេះ​ឡើយ។

បណ្ឌិត យ៉ង សាំងកុមារ រិះគន់​ថា ការ​ប្រគល់​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ឯកជន​កាន់កាប់​បែប​នេះ នឹង​រក​មិន​ឃើញ​ពី​ផល​ជា​វិជ្ជមាន​ណា​មួយ​សម្រាប់​បរិស្ថាន ចំពោះ​តំបន់​ប្រវត្តិសាស្ត្រ​នៃ​បឹង​ទន្លេបាទី​នេះ​ទេ គឺ​មាន​តែ​នាំ​ទៅ​រក​ការ​បំផ្លាញ​ក្រោម​ឥទ្ធិពល​អាក្រក់​នៃ​ការ​អភិវឌ្ឍ​របស់​ឯកជន​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា លោក​សង្កេត​ឃើញ​ថា​តំបន់​បឹងបួ​នានា​ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ មិន​ដែល​ត្រូវ​បាន​ថែរក្សា​ឱ្យ​នៅ​គង់វង្ស​បន្ត ឬ​រៀបចំ​ឱ្យ​កាន់តែ​ល្អ​ស្អាត​បន្ថែម​នោះ​ឡើយ គឺ​មាន​តែ​នាំ​ភាព​កខ្វក់​ដល់​បរិស្ថាន និង​ឈាន​ទៅ​ការ​លុប​បឹង​ដើម្បី​កាន់កាប់​បន្ថែម​ទៀត​ប៉ុណ្ណោះ។ ជាក់ស្តែង ដូចជា​បឹង​តាមោក ដែល​កំពុង​រង​នូវ​ការ​ចាក់​លុប​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នៅ​ពេលនេះ ជាដើម។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្អូញត្អែរ​ថា លោក​ធុញទ្រាន់​ចំពោះ​ក្រុម​អ្នក​រិះគន់​រូបលោក និង​លើកឡើង​ដដែលៗ​មិន​ចេះ​ចប់​ចំពោះ​ការ​លុប​បឹង​ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ខ្លាំង​ណាស់។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ការ​អភិវឌ្ឍ ដូច្នេះ​ចៀស​មិន​ផុត​ពី​ការ​លុប​បឹង​នោះ​ទេ។

យ៉ាងណាក៏ដោយ ក្នុង​រដ្ឋអំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បឹងបួ​នានា​សឹង​ទូទាំង​ប្រទេស​ត្រូវ​បាន​បុរស​ខ្លាំង​នៅ​កម្ពុជា​ម្នាក់​នេះ​កាត់​ចេញពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់​ទៅ​ហើយ ដូចជា​បឹង​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​កាន់កាប់ និង​លុប​កាន់តែ​ខ្លាំង ខណៈ​បឹង​ដែល​នៅ​តាម​បណ្តា​ខេត្ត​ដែល​រដ្ឋាភិបាល​កំពុង​កាត់​ចេញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​កាន់កាប់ ក៏​នឹង​គ្មាន​វាសនា​ចៀស​ផុត​ពី​ការ​លុប​បន្ត​ទៀត​នោះ​ដែរ៕

https://www.cambodiadaily.com/2022/06/26/22/07/63040/?feed_id=246

--

--

នៅ​មុន​កម្ពុជា​ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន គេ​សង្កេត​ឃើញ​មេដឹកនាំ​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​នៅ​កម្ពុជា​គ្មាន​គូ​ប្រៀប បាន​អួត​ជា​ខ្លាំង​ថា កម្ពុជា​មាន​លទ្ធភាព មាន​សមត្ថភាព នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​ភូមា វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ដូច​មុន​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ គេ​បាន​ឃើញ​បាន​ឮ​លោក ហ៊ុន សែន អះអាង​ថា លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា ព្រោះ​ថា​រូបលោក​នេះ​ហើយ​ជា​អ្នក​រំលាយ​រចនាសម្ព័ន្ធ​របស់​ទ័ព​ព្រៃ​ខ្មែរក្រហម រហូត​ធ្វើ​ឲ្យ​គ្រួសារ​ខ្មែរ​ជួបជុំ​គ្នា​បាន​ដោយ​ស្ថិតនៅ​ក្រោម​នយោបាយ​សន្តិភាព​និយម និង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​មក​ដល់​ពេលនេះ។…

បទវិភាគ៖ ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បាន​អន់ថយ​ទៅវិញ?
បទវិភាគ៖ ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បាន​អន់ថយ​ទៅវិញ?

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឱ្យ​ពួកគេ​បាន​រស់នៅ​លើ​ដី​បច្ចុប្បន្ន​ស្រប​ច្បាប់ ដោយ​មិន​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ការ​ដោះដូរ​ទៅ​កន្លែង​ផ្សេង​ទៀត។ ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ មិថុនា បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​លើ​ដី​ដែល​កំពុង​រស់នៅ ក្រោយពី​អាជ្ញាធរ​បាន​ចោទ​ពួកគេ​ថា​រស់នៅ​លើ​ចំណី​ផ្លូវ​ដោយ​ខុសច្បាប់ និង​មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគេ។

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ស្នើ​លោក ហ៊ុន សែន ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ
ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ស្នើ​លោក ហ៊ុន សែន ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឱ្យ​ពួកគេ​បាន​រស់នៅ​លើ​ដី​បច្ចុប្បន្ន​ស្រប​ច្បាប់ ដោយ​មិន​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ការ​ដោះដូរ​ទៅ​កន្លែង​ផ្សេង​ទៀត។

ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ មិថុនា បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​លើ​ដី​ដែល​កំពុង​រស់នៅ ក្រោយពី​អាជ្ញាធរ​បាន​ចោទ​ពួកគេ​ថា​រស់នៅ​លើ​ចំណី​ផ្លូវ​ដោយ​ខុសច្បាប់ និង​មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគេ។

ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង លោកស្រី ផន សុខុម បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កន្លងមក​ពួកគាត់​រស់នៅ​ទីនោះ​ដោយ​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹង​តាមោក និង​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ដោះស្រាយ​បញ្ហា​បំណុល ប៉ុន្តែ​បច្ចុប្បន្ន បឹង​តាមោក​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់។

លោកស្រី​បន្ត​ថា ការ​កាត់ និង​ចាក់​ដី​លុប​បឹង​តាមោក​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​ខ្លាំង ហើយ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​រស់នៅ​មិន​ស្រប​ច្បាប់ និង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគាត់។

លោកស្រី ផន សុខុម ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឱ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ឋិ​ដីធ្លី​ឱ្យ​ពួកគាត់​ដែល​កំពុង​រស់នៅ​លើ​ដី​នេះ​ទាំងអស់​គ្នា ដោយ​ថា​បច្ចុប្បន្ន ពួកគាត់​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​ដូច​សហគមន៍​ដីធ្លី​បឹងកក់ និង​សហគមន៍​ផ្សេង​ទៀត។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ផ្ទៃ​បឹង​តាមោក​សរុប​ជាង ២​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ ឬ​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ករណី​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​ហ្វេសប៊ុក​បន្ទាប់ពី​ឃើញ​សកម្មភាព​រថយន្ត​ដឹក​ដី​ដើម្បី​យក​ទៅ​ចាក់​លុប​បឹង​តាមោក​ថា មិន​ដឹង​ពេល​ណា​ទើប​អ្នក​មាន​នៅ​ស្រុក​ខ្មែរ​លែង​ចង់​មាន​បាន​ដោយសារ​លុប​បឹង​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា ដូនតា​សម័យ​អង្គរ លោក​បាន​ជីក​ស្រះ ជីក​បារាយណ៍ ជីក​កសិណ​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ធ្វើ​កសិកម្ម ឬ​ទប់​ទឹកជំនន់ ប៉ុន្តែ​អ្នក​មាន​សម័យ​ថ្មី ហេតុ​អ្វី​បាន​ជា​លុប​បឹង ដើម្បី​តែ​ផលប្រយោជន៍​ក្រោម​ឥទ្ធិពល​ដុល្លារ​ទៅវិញ?

លោក សុខ ទូច អះអាង​ថា រាល់​ប្រាសាទ​របស់​ខ្មែរ​តែង​កសាង​ឡើង​អម​ដោយ​ប្រព័ន្ធ​ទឹក និង​ស្រះ​ជានិច្ច។

កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២២ អ្នក​ភូមិ​ជិត ១០០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ ៨៨​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​សាលា​ខណ្ឌ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដីធ្លី​ដល់​ពួកគេ ក្រោយពី​ដី​ដែល​ពួកគេ​អាស្រ័យ​ផល​ជាប់​បឹង​តាមោក ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចាក់​លុប និង​មាន​ការ​ផ្សព្វផ្សាយ​លក់៕

https://www.cambodiadaily.com/2022/06/26/19/50/63026/?feed_id=241

--

--

ក្រសួង​ការងារ ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ប្រសិនបើ​វិវាទ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ​នោះ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ជួប​ចរចា​រវាង​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​តំណាង​ថៅកែ​ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​អាច​ឈាន​ដល់​ដំណាក់កាល​រក​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ក៏ដោយ។

ក្រសួង​ការងារ​ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​កម្មករ​ណាហ្គា​ទៅ​តុលាការ
ក្រសួង​ការងារ​ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​កម្មករ​ណាហ្គា​ទៅ​តុលាការ

ក្រសួង​ការងារ ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ប្រសិនបើ​វិវាទ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ជួប​ចរចា​រវាង​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​តំណាង​ថៅកែ​ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​អាច​ឈាន​ដល់​ដំណាក់កាល​រក​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ក៏ដោយ។

ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ថា​តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់ ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ពួកគេ​ចង់​ស្ម័គ្រចិត្ត​លាឈប់​ពី​ការងារ​ប្រហែល ៣០០​នាក់។

ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​មក​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម​ផង​ដែរ តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព ព្រោះ​ថា​មិន​មាន​ច្បាប់ ប.ស.ស ណា​មួយ​បាន​ចែង​ពី​ការ​ផ្អាក​វិភាគទាន ប.ស.ស ដល់​កម្មករ​ដែល​ធ្វើ​កូដកម្ម​នោះ​ឡើយ។

ក្រសួង​ការងារ​កម្ពុជា​អះអាង​ថា ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ច្រានចោល​ទាំងស្រុង​នូវ​សំណើ​ទាំងអស់​របស់​តំណាង​ភាគី​កម្មករ​និយោជិត ក្នុង​នោះ​ភាគី​ក្រុមហ៊ុន​ជំរុញ​ឱ្យ​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​នៅសល់ ១៧២​នាក់ ព្រម​ទទួល​យក​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ​ដើម្បី​បញ្ចប់​វិវាទ​នេះ។

ជាង​នេះ​ទៀត ភាគី​ខាង​ក្រុមហ៊ុន​បាន​បដិសេធ​នូវ​សំណើ​ដែល​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​វិភាគទាន ប.ស.ស ដល់​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​ផង​ដែរ ព្រោះ​ភាគី​ខាង​ក្រុមហ៊ុន​អះអាង​ថា វិភាគទាន ប.ស.ស គឺ​ពឹង​ផ្អែក​លើ​ចំណូល​ជាក់ស្តែង​របស់​បុគ្គលិក​ម្នាក់​ដែល​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន ប៉ុន្តែ​បើ​បុគ្គលិក​ទាំងនោះ​មិន​បាន​ធ្វើការ​ទេ ក្រុមហ៊ុន​មិន​អាច​បង់​វិភាគទាន ប.ស.ស សម្រាប់​ពួកគេ​ឡើយ។

កាលពី​ចុងឆ្នាំ​២០២១ កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​ពួកគេ។ ការ​ធ្វើ​កូដកម្ម​នេះ ក៏​មាន​តំណាង​សហជីព និង​សមាជិក ១១​រូប ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ផង​ដែរ ប៉ុន្តែ​ក្រោយពី​មាន​ការ​សម្របសម្រួល ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​បទ​ចោទប្រកាន់​ដែល​តុលាការ​ចោទ​ទៅ​លើ​តំណាង​សហជីព និង​សមាជិក ១១​រូប​នោះ​មិនទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅឡើយ​ទេ។

កូដករ​មួយ​រូប​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ក្រសួង​ការងារ​មិន​មាន​ចេតនា​ក្នុង​ការ​សម្របសម្រួល ឬ​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​នោះ​ទេ ព្រោះ​កាល​ពី​ពេល​កន្លងទៅ ក្រសួង​បាន​ហៅ​តំណាង​សហជីព និង​ភាគី​ក្រុមហ៊ុន​ចូល​ចរចា​ជាង ១០​លើក​រួច​មក​ហើយ ទោះបីជា​ខាង​សហជីព​ខំ​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ទាំង​សងខាង​យ៉ាងណាក៏ដោយ។

កញ្ញា​បន្ត​ថា ក្រសួង​ការងារ​ហាក់ដូចជា​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន ហើយ​ព្យាយាម​រុញ​វិវាទ​ការងារ ខណៈ​ដែល​កម្មករ​និយោជិត​បាន​បោះឆ្នោត​ជ្រើសរើស​យក​នីតិវិធី​ក្នុង​ការ​ចេញ​ធ្វើ​កូដកម្ម ក្រោយ​បញ្ចប់​នីតិវិធី​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។

កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា បន្ត​ថា ការ​តស៊ូ​ក្តី​នៅ​តុលាការ គឺ​ត្រូវ​ចំណាយ​ថវិកា តើ​កម្មករ​និយោជិត​មាន​ថវិកា​ឯណា​នៅ​តស៊ូ​ក្ដី​ជាមួយ​នាយទុន​ដែល​មាន​ប្រាក់​វាល់​លាន​នោះ? កញ្ញា​បន្ត​ថា យុទ្ធសាស្ត្រ​របស់​ក្រសួង​ការងារ​ហាក់​ចង់​បំបិទ​សិទ្ធិ​ក្នុង​ការ​តវ៉ា​របស់​បុគ្គលិក​កម្មករ។

កាលពី​ថ្ងៃទី​២១ ខែ​មិថុនា កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រោយពី​វិវាទ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​នេះ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ៕

https://www.cambodiadaily.com/2022/06/26/19/28/63024/?feed_id=239

--

--

អភិបាល​រង​ខេត្ត​កំពង់ធំ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ប្រសិនបើ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​រក​ឃើញ។ អភិបាលរង​ខេត្ត​កំពង់ធំ លោក សុខ ហៃ បាន​លើកឡើង​ក្នុង​ពេល​ចុះ​ពិនិត្យ និង​បោះ​បង្គោល​ទីតាំង​ដី​តំបន់​៣ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​លោក ហ៊ុន សែន ប្រកាស​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា បើ​មាន​ជន​ណា​ហ៊ាន​លួច​ទន្ទ្រាន​ដី​តំបន់​៣ ដែល​បាន​កាត់​ឆ្វៀល​នេះ សូម​ពលរដ្ឋ​នាំគ្នា​រាយការណ៍​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​អនុវត្ត​ចំណាត់ការ​ច្បាប់​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទាំងនោះ។

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្…
អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្…

អភិបាល​រង​ខេត្ត​កំពង់ធំ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ប្រសិនបើ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​រក​ឃើញ។

អភិបាលរង​ខេត្ត​កំពង់ធំ លោក សុខ ហៃ បាន​លើកឡើង​ក្នុង​ពេល​ចុះ​ពិនិត្យ និង​បោះ​បង្គោល​ទីតាំង​ដី​តំបន់​៣ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​លោក ហ៊ុន សែន ប្រកាស​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា បើ​មាន​ជន​ណា​ហ៊ាន​លួច​ទន្ទ្រាន​ដី​តំបន់​៣ ដែល​បាន​កាត់​ឆ្វៀល​នេះ សូម​ពលរដ្ឋ​នាំគ្នា​រាយការណ៍​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​អនុវត្ត​ចំណាត់ការ​ច្បាប់​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទាំងនោះ។

លោក សុខ ហៃ បាន​អះអាង​ថា បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ឆ្វៀល​រួចមក ពលរដ្ឋ​អាច​មាន​សិទ្ធិ​អាស្រ័យ​ផល និង​ធ្វើ​ការ​ទិញ​លក់​បាន​ដោយ​ស្រប​ច្បាប់។ ដោយឡែក​អ្នក​ដែល​មាន​ព្រំ​ដី​ជាប់​ជាមួយ​ដី​របស់​រដ្ឋ ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឡើងវិញ​គ្រប់​គ្នា​ទាំងអស់ និង​ហាម​ដាច់ខាត​នូវ​ការ​ពង្រីក​បន្ថែម​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បន្ត​ទៀត។

អភិបាលរង​ខេត្ត​កំពង់ធំ​រូប​នេះ​បញ្ជាក់​ថា ការ​ដាំ​បង្គោល ឬ​បោះ​បង្គោល​ព្រំ​កំណត់​ទីតាំង​ដី ត្រូវ​បោះ​ឲ្យ​បាន​ជាប់​ជា​អចិន្ត្រៃយ៍ មិន​មែន​គ្រាន់​បោះ​បង្គោល​លំៗ​ឱ្យ​តែ​ល្អ​មើល​នោះ​ទេ។ ជាង​នេះ​ទៀត ក្រុម​ការងារ​ថ្នាក់​ខេត្ត​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​បង្គោល​ព្រំ​ដី​ទាំងនោះ​រៀងរាល់ ៦​ខែ​ម្តង​ដែល​មាន​និយាម​ការណ៍​កំណត់​ច្បាស់លាស់​ផង​ដែរ ដូច្នេះ​ពលរដ្ឋ​មិន​អាច​លួច​រំកិល​បង្គោល​ព្រំ​ដី​ទាំងនោះ​បាន​ឡើយ។

កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ និង​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប ឱ្យ​ពលរដ្ឋ​កាន់កាប់​វិញ ដើម្បី​អាស្រ័យ​ផល និង​អាច​ទិញ​លក់​បាន​ដោយ​ស្រប​ច្បាប់ ក្នុង​នោះ​អាជ្ញាធរ​កម្ពុជា​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ផង​ដែរ។

លោក ហ៊ុន សែន លើកឡើង​ថា តំបន់​បឹង​ទន្លេសាប​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​កត្តា​ចាំបាច់ គឺ​កត្តា​ទី​១ ត្រូវតែ​ការ​អភិរក្ស និង​កត្តា​ទី​២ ត្រូវតែ​គិត​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​អាស្រ័យ​ផល​របស់​ពួកគេ។

ជុំវិញ​ការ​ប្រកាស​កាត់​ឆ្វៀល​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ ដោយ​សម្រេច​កែសម្រួល​ផ្ទៃដី​ខេត្ត​កំពង់ធំ ទំហំ ១​ម៉ឺន ១៤​ហិកតារ ដែល​ត្រូវ​កាត់​ចេញពី​តំបន់​២ បញ្ចូល​ទៅ​តំបន់​១ និង​ទំហំ​ផ្ទៃដី ៦៣៦៥​ហិកតារ ដែល​ត្រូវ​កាត់​ចេញ​ពី​តំបន់​៣ ចូល​ទៅ​តំបន់​២ វិញ ដើម្បី​ឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​បន្ត​ទៀត​ចំពោះ​ពលរដ្ឋ​ណា​ដែល​បាន​កាន់កាប់​អស់​រយៈពេល​ចំនួន ១០​ឆ្នាំ​កន្លងមក។

ក្នុង​នោះ ក៏​មាន​អនុក្រឹត្យ​ដាច់ដោយឡែក​ចំនួន​ពីរ​ទៀត​ដែរ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ចេញពី​តំបន់​៣ ដូច​គ្នា​នៃ​ផ្ទៃដី​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ ឱ្យ​ទៅ​ពលរដ្ឋ​ដើម្បី​អាស្រ័យ​ផល​តាម​ការ​ស្នើសុំ ប៉ុន្តែ​សម្រាប់​ខេត្ត​ដែល​ជាប់​បឹង​ទន្លេសាប​ដទៃ​ទៀត​នៅ​មិនទាន់​ទទួល​បាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​នៃ​បឹង​ទន្លេសាប ដើម្បី​ឱ្យ​ពលរដ្ឋ​អាស្រ័យផល​នៅឡើយ​ទេ៕

https://www.cambodiadaily.com/2022/06/26/19/23/63019/?feed_id=237

--

--

ក្រុម​អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូចជា​ករណី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មួយ​មុន​ការ​ជំនុំជម្រះ​ក្តី។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មិថុនា ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​ឱ្យ​រស់នៅ​ក្នុង​ផ្ទះ​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូច​សកម្មភាព​អាជ្ញាធរ​កម្ពុជា​ធ្វើ​លើ​លោក កឹម សុខា ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​ឱ្យ​ត្រឹមតែ​រស់នៅ​ក្នុង​ផ្ទះ​សព្វថ្ងៃ​នេះ គឺ​មិន​ខុសពី​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ដូច្នោះ​ដែរ។

អ្នក​ឃ្លាំមើល​ថា​ករណី​លោក កឹម សុខា គឺ​តុលាការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ក្តី
អ្នក​ឃ្លាំមើល​ថា​ករណី​លោក កឹម សុខា គឺ​តុលាការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ក្តី

ក្រុម​អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូចជា​ករណី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មួយ​មុន​ការ​ជំនុំជម្រះ​ក្តី។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មិថុនា ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​ឱ្យ​រស់នៅ​ក្នុង​ផ្ទះ​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូច​សកម្មភាព​អាជ្ញាធរ​កម្ពុជា​ធ្វើ​លើ​លោក កឹម សុខា ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​ឱ្យ​ត្រឹមតែ​រស់នៅ​ក្នុង​ផ្ទះ​សព្វថ្ងៃ​នេះ គឺ​មិន​ខុសពី​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ដូច្នោះ​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់ចោទ និង​ទណ្ឌិត​នៅ​មន្ទីរ​ឃុំឃាំង​ពន្ធនាគារ​ឆ្ងាយៗ​ពី​ភូមិសាស្ត្រ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អយ្យការ​ចោទប្រកាន់ និង​តុលាការ​កាត់ក្តី​ដូច​ករណី​លោក កឹម សុខា ដែល​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ និង​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ពេលនេះ សុទ្ធសឹងតែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​អយុត្តិធម៌​លើ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ត្អូញត្អែរ​របស់​អ្នកវិភាគ​នយោបាយ និង​សង្គម​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ព្រមទាំង​អូស​បន្លាយ​ពេលវេលា​នៃ​ការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​របស់​លោក​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស និង​ត្រូវ​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជាង ១​ឆ្នាំ។ លុះ​ដល់​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​ជា​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បន្ត​ទៀត។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត​តាមរយៈ​ការ​កែប្រែ​លក្ខខណ្ឌ​មួយ​ចំនួន ដោយ​តុលាការ​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព ឬ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត និង​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​ជា​ប្រចាំ។

យ៉ាងណាក៏ដោយ មក​ទល់​នឹង​ពេលនេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​សម្រេច​ថា​លោក​មាន​ទោស ឬ​គ្មាន​ទោស​នៅឡើយ​ទេ ខណៈ​រដ្ឋ​បរទេស​ដែល​តុលាការ​បាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​រូបលោក ក៏​តុលាការ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ថា​ជា​រដ្ឋ​បរទេស​មួយ​ណា​នោះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​ធ្លាប់​រិះគន់​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួច​ស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​យ៉ាង​យូរ​បាន​ត្រឹមតែ ១៨​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ គឺ​មាន​ន័យ​ថា​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

យោង​តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា បើ​មាន​ធាតុ​ផ្សំ​ណា​មួយ​នៅ​មាន​ការ​សង្ស័យ តុលាការ​ត្រូវតែ​ឱ្យ​ជន​ជាប់ចោទ​រួច​ខ្លួន​ជាដាច់ខាត មិន​អាច​បន្ត​ឃុំ​ខ្លួន​ទៀត​បាន​ទេ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ជាដើម៕

https://www.cambodiadaily.com/2022/06/26/18/58/63017/?feed_id=235

--

--

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ មក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២ ឬ​ប្តូរ​ពី​ឆ្នាំ​ថោះ ទៅ​ជា​ឆ្នាំ​រោង វិញ បន្ទាប់​ពី​សាមី​ខ្លួន​បាន​ប្រកាស​ស្នើសុំ​ប្តូរ។ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ចេញ​ដីកា​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​លោក គី តិច មេធាវី​របស់​លោក ហ៊ុន សែន បាន​ដាក់​លិខិត​ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​កែតម្រូវ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

តុលាការ​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន
តុលាការ​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល រិះគន់​ថា ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​ពី​សំណាក់​តុលាការ​ខេត្ត​កំពង់ធំ។ លោក​បន្ត​ថា ចំណាត់ការ​នេះ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ស្ថាប័ន​តុលាការ ប៉ះពាល់​មុខមាត់​គណបក្ស​កាន់​អំណាច និង​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ លោក សយ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ មិថុនា នេះ ស្នើ​ឲ្យ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ពិចារណា​ឡើងវិញ​ពី​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ខ្លួន កុំ​អាង​តែ​មាន​អំណាច​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត ដើម្បី​យកចិត្ត​ថ្នាក់លើ​របស់​ខ្លួន ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​ប្រៀប​បាន​ទៅ​នឹង​បើក​ក្លៀក​ឱ្យ​អ្នក​នៅ​ខាងក្រៅ​អាច​វាយប្រហារ​លើ​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញ​ទំហឹង។ លោក​ចាត់ទុក​ថា ទង្វើ​របស់​មន្ត្រី​ប្រភេទ​នេះ គឺ​ទង្វើ​របស់​មន្ត្រី​គ្រាប់​ល្ពៅ​ប៉ុណ្ណោះ។

លោក សយ សុភាព ថា​ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ខុស​នីតិវិធី​ច្បាប់
លោក សយ សុភាព ថា​ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ខុស​នីតិវិធី​ច្បាប់

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល រិះគន់​ថា ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​ពី​សំណាក់​តុលាការ​ខេត្ត​កំពង់ធំ។ លោក​បន្ត​ថា ចំណាត់ការ​នេះ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ស្ថាប័ន​តុលាការ ប៉ះពាល់​មុខមាត់​គណបក្ស​កាន់​អំណាច និង​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក សយ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ មិថុនា នេះ ស្នើ​ឲ្យ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ពិចារណា​ឡើងវិញ​ពី​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ខ្លួន កុំ​អាង​តែ​មាន​អំណាច​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត ដើម្បី​យកចិត្ត​ថ្នាក់លើ​របស់​ខ្លួន ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​ប្រៀប​បាន​ទៅ​នឹង​បើក​ក្លៀក​ឱ្យ​អ្នក​នៅ​ខាងក្រៅ​អាច​វាយប្រហារ​លើ​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញ​ទំហឹង។ លោក​ចាត់ទុក​ថា ទង្វើ​របស់​មន្ត្រី​ប្រភេទ​នេះ គឺ​ទង្វើ​របស់​មន្ត្រី​គ្រាប់​ល្ពៅ​ប៉ុណ្ណោះ។

លោក សយ សុភាព លើក​ជា​សំណួរ​ថា តើ​មាន​មាត្រា​នៃ​ច្បាប់​ណា​ដែល​អាច​ដាក់​ទោស​លើ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ដែល​បាន​អនុវត្ត​ច្បាប់​ដោយ​ខុស​នីតិវិធី​ឬ​ទេ? លោក​បន្ថែម​ថា ជន​រងគ្រោះ​ដែល​រង​នូវ​ការ​ចាប់​ខ្លួន​ខុស​នីតិវិធី​បែប​នេះ តើ​ពួកគេ​នឹង​ទទួល​នូវ​ភាព​អយុត្តិធម៌​កម្រិត​ណា​ចំពោះ​ខ្លួនឯង និង​ក្រុម​គ្រួសារ​នៅ​ពេលនេះ?

ការ​អះអាង​របស់​អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ដោយ​ខុស​នីតិវិធី​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ។

ក្រោយពី​មាន​ការ​រិះគន់​នេះ មេឃុំ​ជាប់​ឆ្នោត​របស់​បក្ស​ភ្លើង​ទៀន​ឃុំ​ចំណារលើ ខេត្ត​កំពង់ធំ លោក ញឹម សារ៉ុម ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ក្រោយពី​បាន​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ អស់​មួយ​យប់ បន្ទាប់ពី​តុលាការ​បាន​ពិនិត្យ​លើ​ឯកសារ​ភស្តុតាង​នៃ​ដំណើររឿង​កាលពី ១១​ឆ្នាំ​មុន​រួចរាល់។

ឯកសារ​ភស្តុតាង​នៃ​ដំណើររឿង​កាលពី​ឆ្នាំ​២០១១ ដែល​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២២ មិថុនា នេះ បញ្ជាក់​ថា លោក ញឹម សារ៉ុម មិន​មែន​ជា “ចោរ​ប្លន់” ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​កំពង់ធំ នោះ​ឡើយ ព្រោះ​ថា​ដំណើរ​រឿង​នេះ​គឺ​ផ្តើម​ចេញពី​ការ​ជំពាក់​ប្រាក់​កាលពី ២០​ឆ្នាំ​មុន​ប៉ុណ្ណោះ ហើយ​ជម្លោះ​នៃ​រឿង​ជំពាក់​ប្រាក់​នេះ​ក៏​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ធ្វើឡើង​ដោយ​មេឃុំ​ចំណារលើ និង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំណារលើ កាលពី​ឆ្នាំ​២០១១ ចប់​សព្វគ្រប់​អស់​ហើយ​ដែរ។

លោក ញឹម សារ៉ុម ធ្លាប់​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​មកពី​គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧ លោក​បាន​ជាប់​ឆ្នោត​ជា​ជំទប់​ទី​១ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដដែល មកពី​គណបក្ស​សង្គ្រោះ​ជាតិ លុះ​ដល់​ឆ្នាំ​២០២២ នេះ លោក​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មកពី​គណបក្ស​ភ្លើង​ទៀន តែម្តង។

កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ខេត្ត​កំពង់ធំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​សាលដីកា​សាលាដំបូង​ខេត្ត​កំពង់ធំ ដែល​បាន​ចោទប្រកាន់​ពី​បទ “ប្លន់” ថា​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០២ កន្លងទៅ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ធ្វើឡើង​ដោយ​ខុស​នីតិវិធី​ច្បាប់​ប៉ុណ្ណោះ៕

https://www.cambodiadaily.com/2022/06/24/00/12/63008/?feed_id=230

--

--